ផ្ទុះរឿង ពលរដ្ឋបានចាប់ជនជាតិចិន ប្រគល់ជូនសមត្ថកិច្ច ខេត្តឧត្តរមានជ័យ ខណៈឃើញរថយន្ដជាប់ផុង ទៅជួយរុញ បែរជាប្រទះឃើញសាកសពនៅក្នុងរថយន្ដ

ហេតុការណ៍នៅ ល្ងាច ថ្ងៃទី១១,ខែសីហាឆ្នាំ២០២៥ នៅចំណុចភូមិ អូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។
ទំនងជាករណីឃាតកម្ម សម្លាប់រួចដឹកយកទៅបោះចោលកន្លែងស្ងាត់ បំបាត់ភស្តុតាងតែអកុសល្យ រថយន្តជនជាតិចិនជាប់ផុង ទៅមុខមិនរួច ហៅប្រជាជនជួយរុញ បែរជាពលរដ្ឋពួកគាត់ឃើញខ្មោចនៅក្នុងរថយន្ត បានខលហៅសមត្ថកិច្ចមកចាប់វាយខ្នោះភ្លាមៗ។ករណីនេះជនជាតិចិនដែលបានសម្លាប់មនុស្ស មានគ្នាចំនួន៦នាក់និង រថយន្តធ្វើកម្មភាពចំនូនពីរគ្រឿង ។
ក្រោយពីបែកការ រថយន្តមួយគ្រឿងមានគ្នា៥នាក់ បានបើករត់កិចខ្លួនបាត់ស្រម៉ោល ។
នៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០២៥នេះ ក្រុមការងារយើងបានដាក់ទៅប្រពន្ធ័ តេលេក្រាមរបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ ពាក់ពន្ធ័ករណីជនជាតិខាងលើ គឺ សួរទៅ កងរាជអាវុធហត្ថទៅ គេអ្នកធ្វើរឿងហ្នឹង។
នៅថ្ងៃដដែល ក្រុមងារយើងបានបន្តដាក់ទៅលោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធមេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោកបានបញ្ជាក់ថា កំពុងសួរនាំ។
ជុំវិញករណីនេះអង្គភាពយើងរងចាំការស្រាយបំភ្លឺបន្ថែមពីលោក មេបញ្ជាការកងរាជអាវុធខេត្តឧត្ដរមានជ័យ ដើម្បីជូនសាធារណជននិងថ្នាក់ដឹកនាំអោយកាន់ជ្រាបច្បាស់ ៕

You might also like