ករណីឃា..តកម្មនេះ ! ប្អូនថ្លៃប្រុស កាប់ប្រហាទៅលើបងថ្លៃស្រី បណ្ដាលឲ្យដាច់ជើងឆ្វេងត្រឹមកំភួនជើង រងរបួសធ្ងន់រហូតដល់ស្លា..ប់ នៅកន្លែងកើតហេតុ

ឧត្តរមានជ័យ៖ ប្អូនថ្លៃប្រុស កាប់ប្រហាទៅលើបងថ្លៃស្រី ទាំងកំរោលបណ្ដាលឲ្យ ដា-ច់ជើងឆ្វេងត្រឹមកំភួនជើង រងរបួសធ្ងន់រហូតដល់ស្លា-ប់នៅកន្លែងកើតហេតុ ដោយមិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ស្ថិតនៅភូមិអំពិលថ្មី ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ។

ករណី “ ឃាតកម្ម “ បណ្តាលឲ្យស្លាប់០១នាក់ (ស្រី) ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។
វេលាថ្ងៃទី១២ខែសីហា ឆ្នាំ២០២៥ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មាន ករណីនេះស្ថិតនៅ មុខតូបធ្វេីក្រចក មុខផ្សារអំពិលថ្មី ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ៕

You might also like