អ្នកគាំទ្រ លោក សម រង្ស៊ី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ហួសចិត្ត និងសំដី ទង្វើប្រម៉ាថ មិនអោយតំលៃដល់ជាតិ ជាពិសេសវិរកងទព័ ដ៏អង់អាចក្លាហាន ការពារទឹកដី ប្រជាជន គាត់បានចេញមក បង្ហោះរិះគន់លោក សម រង្ស៊ី ចំៗវិញ !!!

បញ្ហាជំលោះ ឈ្លានពានព្រំដែន កម្ពុជា-ថៃ ប្រជាជនខ្មែរ ទាំងក្នុងនឹងក្រៅប្រទេស បានរួបរួមគ្នា ឈឺឆ្លាល តវ៉ា និយាយការពិត ការពារជាមួយថ្នាក់ដឹកនាំ វិរកងទព័ អាជ្ញាធរ ធ្វើអោយពិភពលោកអាណិត ស្រលាញ់ និងអោយតំលៃខ្លាំងណាស់ និយាយជារួម « តូចតែតាន់ » ហើយចុងក្រោយនេះ ដែលលោក សម រង្សី ចេញមកនិយាយលើកដំកើងទព័សៀម បង្អាប់មិនអោយតំលៃទព័ខ្មែរ គ្រាន់តែមហាជន ចេញមកប្រតិកម្ម ពីគ្រប់ទីកន្លែង និងតាមបណ្តាញសង្គម គឺមានចំនួនរាប់លាននាក់ មានប្រជាពលរដ្ឋជាច្រើន សំណូមពរអោយរាជរដ្ឋាភិបាល មេត្តាដកសញ្ជាតិ ពីបុគ្គលក្បត់ជាតិ សម រង្សី រួមដៃជាមួយបរទេស បំផ្លាញជាតិខ្មែរខ្លួនឯងទៀតផង ៕

You might also like