សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានក្តីបារម្មណ៍ពីសុខទុក្ខគ្រួសារកងទ័ពយ៉ាងខ្លាំង និងបានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យ TYDA នាំលោកតាលោកយាយត្រូវជាឪពុកម្តាយវីរកងទ័ពដែលបានពលីនៅសមរភូមិជួរមុខ មកពិនិត្យសុខភាព និងព្យាបាលនៅរាជធានីភ្នំពេញ។

ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចបវរធិបតី ព្រមទាំងលោកជំទាវបណ្ឌិត ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បាននាំលោកតា «មៀន ថន» អាយុ ៦២ឆ្នាំ និងលោកយាយ «មូត ម៉ៅ» អាយុ ៦២ឆ្នាំ ត្រូវជាឪពុកម្តាយរបស់លោកអនុសេនីត្រី ថន ញ៉ាញ ជាវីរកងទ័ពជួរមុខបានពលីជីវិតក្នុងសមរភូមិភ្នំទ្រព្យ មកពិនិត្យសុខភាព និងព្យាបាលជំងឺប្រចាំកាយ ជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ។

រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល ហូបចុកផ្សេងៗ និងសេវាធ្វើដំណើរ ត្រូវបានឧបត្ថម្ភទំនុកបម្រុងទាំងស្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។

You might also like