កម្មករសំណង់ម្នាក់ តូចចិត្តនឹងសង្សាររៀបការជាមួយអ្នកផ្សេង សម្រេចចិត្តចងក ធ្វើអត្តឃាតសម្លាប់ខ្លួន
ខេត្តកណ្ដាល÷យុវជនម្នាក់ ព្រោះតែតូចចិត្តនឹងសង្សាររៀបការចោល សម្រេចចិត្តអត្តឃាតដោយចងក សម្លាប់ខ្លួននៅចំណុចការដ្ឋានសាងសង់ស្ពាន បន្ទប់លេខ១៦ ភូមិព្រែកហូរកេីត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ត កណ្តាលកាលថ្ងៃទី ១៣ខែ សីហា ឆ្នាំ២០២៥។
យុវជនដែលចងកធ្វើអត្តឃាតឈ្មោះហ៊ុល ផាន់នី អាយុ ២២ឆ្នាំ មុខរបរ កម្មករ ជនជាតិខ្មែរ ស្រុកកំណើតភូមិស្រីប្រសេីរឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ដោយបន្សល់ វត្ថុតាង កន្សែងពោះគោពណ៌សប្រវែង១.៥០ម៉ែត្រ។
នៅវេលាម៉ោង ៧ ព្រឹកថ្ងៃទី ១៣ខែ សីហា ឆ្នាំ២០២៥ បទបញ្ជាលោកអធិការក្រុងតាខ្មៅ បានបញ្ជាឲ្យអធិការរងទទួលការងារយុត្តិធម៌ និងកម្លាំងផ្នែកពិនិត្យវិភាគ កន្លែងកើតហេតុចុះទៅពិនិត្យករណីចងក បានឱ្យកម្លាំងចុះមកដល់កន្លែងកើតហេតុ និងតាមការបំភ្លឺរបស់ឈ្មោះ អាត ង៉ែត អាយុ៤៣ឆ្នាំ ត្រូវជាអ្នកស្នាក់នៅជាមួយជនរងគ្រោះបាន ឱ្យដឹងថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ២០និង៣០នាទី ជនរងគ្រោះបានអង្គុយផឹកស្រាថ្នាំ១ លីត្រ។
បន្ទាប់មកឈ្មោះង៉ែត បានទៅទិញស្រាបៀ Ganzberg ចំនួន៤កំប៉ុងថែមទៀតហូបជាមួយជនរងគ្រោះ។ ពេល នោះជនរងគ្រោះរៀបរាប់ថា ពិបាកចិត្តរឿងសង្សារការ ជាមួយអ្នកផ្សេង ហើយជនរងគ្រោះខ្ចីទូរស័ព្ទឆាតទៅរកសង្សារ។ បន្ទាប់ពីបានឆាតទូរស័ព្ទក៍អស់ថ្ម ហើយឈ្មោះអាត ង៉ែត ក៏យកទូរស័ព្ទពីជនរងគ្រោះដាក់ក្នុងហោប៉ៅមុខខាងស្តាំហើយចេញក្រៅទៅទិញបារី តូបលក់បារី បិទទ្វា ក៏ត្រឡប់មកបន្ទប់ជនរងគ្រោះវិញ។ ពេលមកដល់ឃេីញទ្វាបិទចាក់សោខាងក្នុងឈ្មោះង៉ែត ក៏ត្រឡប់ មកសម្រាកនៅបន្ទប់វិញ ។
លោកង៉ែត ក៏ទៅគោះទ្វាបន្ទប់ជនរងគ្រោះម្តងទៀត តែជនរងគ្រោះមិនឆ្លេីយតប ឈ្មោះង៉ែតសម្លឹងមេីលតាមចន្លោះទ្វា ក៏ឃេីញជនរងគ្រោះបានចងកនឹងកន្សែងពោះគោបាត់ទៅហេីយ ។ បន្ទាប់មល លោកង៉ែត បានស្រែកហៅនាក់ជិតខាងមកជួយមេីល ហេីយក៏រាយការណ៍ទៅអាជ្ញាធរនិងសមត្ថកិច្ចចុះមកពិនិត្យ ក៏នាំគ្នាគាស់គន្លឹះទ្វារចូលទៅក្នុងមើល ឃើញជនរងគ្រោះចងក ស្លាប់បាត់ទៅហើយ។ សន្និដ្ឋាន យោងតាមលោកគ្រូពេទ្យនឹងជំនាញ ជនរងគ្រោះស្លាប់ដោយសារ អត្តឃាតដោយចងក ពិត មែន។ សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕