ក្រសួងការបរទេស ជម្រាបជូន បណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា អំពីការវិវត្តនៃសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥
លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបជាមួយបណ្តាអង្គទូតបរទេសប្រចាំកម្ពុជាចំនួន ២៨ និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ចំនួន១១ ដើម្បីពន្យល់អំពីការវិវត្តនៃសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។









