សម្រេចឃុំខ្លួនម្ចាស់សិប្បកម្មលួចវេចខ្ចប់ ប៊ីចេង និងម្សៅស៊ុប ក្លែងបន្លំម៉ាក ឆេហ្វ៥៥ ដោយខុសច្បាប់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានចេញដីកាសម្រេចឃុំខ្លួនម្ចាស់សិប្បកម្មលួចវេចខ្ចប់ ប៊ីចេង និងម្សៅស៊ុប ក្លែងបន្លំម៉ាក ឆេហ្វ៥៥ ដោយខុសច្បាប់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.ក្លែងបន្លំលើផលិតផលទំនិញ និងសេវា ។
ម្ចាស់សិប្បកម្មមានឈ្មោះ អ៊ីវ សារិន ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិភ្លេងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ៕



