លោក ត្រាំ និងលោក ពូទីន បិទបញ្ចប់កិច្ចប្រជុំកំពូលនៅ Alaska ដោយគ្មានកិច្ចព្រមព្រៀងស្ដីពីសង្រ្គាមអ៊ុយក្រែន
(ANCHORAGE, Alaska)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី១៥ ខែសីហា បាននិយាយថារូបលោក និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន មិនបានឈានដល់កិច្ចព្រមព្រៀងណាមួយដើម្បីដោះស្រាយ ឬក៏ផ្អាកសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែននោះទេ បន្ទាប់ពីកិច្ចប្រជុំកំពូលចាយពេលជិត៣ម៉ោងនៅរដ្ឋ Alaska បើទោះជាលោក ត្រាំ អះអាងពីភាពរីកចម្រើនក្នុងជំនួបជាមួយលោក ពូទីនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។






