ថៃ ខ្មាសគេដូចលេចពងលេីឆាកអន្តរជាតិ លេីកទី 87
ភ្នំពេញ៖ យោងតាមការបញ្ចេញមតិនៅលេីបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Khem Sochenda បាននិយាយថា ថៃខ្មាសគេដូចលេចពងលេីឆាកអន្តរជាតិលេីកទី 87។
ការបញ្ចេញមតិនៅលេីបណ្ដាញសង្គមហ្វេសប៊ុកនេះ បានលេីកដូចខាងក្រោម៖
១.នាពេលលោក Michael B Alfaro មកផ្សាយផ្ទាល់នៅ ឃុំអូបីជាន់ ខេត្តបន្ទាយមានជ័យ រឿងកងទ័ពថៃ ឈ្លានពាន រាយបន្លាលួស ព័ទយកផ្ទះពលរដ្ឋខ្មែរ រំលោភបទឈប់បាញ់ រំលោភសិទ្ធិមនុស្ស
សិទ្ធិកុមារ និងជនពិការ ពេលនោះ ខាងរាជការថៃ និងប្រព័ន្ធផ្សព្វផ្សាយថៃ ប្រឹងកាឡៃផ្សាយ បន្ទាបតម្លៃលោកថាលោកគ្រាន់តែមកសុីឈ្នួលខ្មែរ ដេីម្បីផ្សាយព៍ត៏មានមិនពិត ហេីយថា លោក
គ្មានប្រវត្តិច្បាស់លាស់។ ល។
២.បានតែប៉ុន្មានម៉ោងសោះ វីដេអូលោកបានផ្ទុះមានអ្នកចូលទស្សនាច្រេីនលេីស ដប់លាននាក់
ក្នុងរយ:ពេលខ្លី ពត៌មានពិតបានដឹងជុំវិញពិភពលោកក្រុមបច្ចេកវិទ្យាថៃ ឆ្លេឆ្លា កែនគ្នាមក រីផត ធ្វេីអោយអាខោន គាំង វីដេអូគាត់ក៏បានបាត់មួយរយ:ខ្លី ខាងរាជការថៃក៏ផ្សាយថា លោកទទួលស្គាល់
បាននិយាយខុសវិជ្ជាជិវ:ពត៍មាន(ថាគាត់ជ្រុលមាត់និយាយ) ហេីយផ្សាយថាគាត់លុបវិដេអូខ្លីឯង(ការពិតគាំងអាខោន ដោយសាការរំខាន) រយ:ពេលខ្លី វីដេអូនេះ ត្រូវបានផ្ទុះពាសពេញពិភពលោកម្តងទៀតដោយ លោក Gary Franchi ប្រធានឆ្លេីយឆ្លងសារពត៏មានរបស់សេតវិមាន USA ជាអ្នកផ្សាយបន្តម្តងនេះធ្ងន់ជាងមុន។
៣.ខាងរដ្ឋាភិបាលថៃ ហាក់ចលាចលបិទពត៏មាននេះមិនជិតក៏កេីតគំនិតចំណាយថវិការដ្ឋអញ្ជេីញលោក Alfaroអោយមកផ្សាយពីប្រទេសថៃម្តង លោកAlfaro បានឯកភាព ដោយសង្កត់ធ្ងន់ថាគាត់និងស្វែងរកការពិតអោយឃេីញដេីម្បី រាយការណ៏ទៅលោក ដូណាល់ ត្រាំ ប៉ុន្តែ ផ្ទុយពីរដ្ឋាភិបាល ខាងកងទ័ពប្រាប់ទៅវិញថា មិនអាចអោយចូលបានគ្រប់ទីតាំងនោះទេ(លាក់កន្ទុយមិនជិតទេបេីអោយគេចូលមក)រីឯខាងនគរបាលថៃថា លោក Alfaro បានប្រមាថព្រះមហាក្សត្រនៅក្នុងវីដេអូផ្សាយផ្ទាល់របស់គាត់ បេីយេីងមិនអនុវត្តច្បាប់វាជាគម្រូមិនល្អ ប្រជាជនខឹងសម្បា ប៉ុន្តែបេីចាប់គាត់អន្តរជាតិនិងដាក់សម្ពាធធ្ងន់លេីប្រទេសថៃ ដូចនេះតម្រូវអោយរដ្ឋាភិបាល ត្រូវលុបចោល គម្រោងអោយលោកAlfaro ចូលស្រុកថៃ ភ្លាមៗខាងអ្នកនាំពាក្យរដ្ឋាភិបាល បានក្រឡាស់សំដីប្រកាសវិញថា មិនអញ្ជេីញលោក Alfaro ទេ ដោយសាររកឃេីញថា លោកមិនមែនជាមន្ត្រី សេតវិមានអាមេរិក អ្នកសារព័ត៌មានថៃ ជេីងចាស់លោក Pravit ហួសចិត្តដោយបានបង្ហោះដៀលថា រដ្ឋាភិបាលមានកំហុសឆោតល្ងង់ ថ្ងៃនេះនិយាយបែបនេះ ថ្ងៃស្អែកនិយាយបែបផ្សេង(ក្រឡិចក្រឡុច)។
4.លោក Gary Franchi បានបង្ហោះបញ្ជាក់ថា លោកAlfaro មិនមែនជាមនុស្សដែលអាចទិញបាននោះទេ (ប្រហែលចង់សំដៅទៅប្រទេសថៃ) គាត់មកនេះ គឺស្វែងរកការពិតយុត្តិធម៌ កម្ពុជាមិនបានចំណាយលុយ លេីគាត់នោះទេ គឺគាត់ចំណាយប្រាក់ខ្លួនឯងទាំងស្រុង។ គាត់មកដេីម្បីប្រមូលភស្តុតាង ការពិតនិងរាយការជូនលោកប្រធានាធិបតី ដូ ណាល់ត្រាំ។ លោក Alfaro ជាទីប្រឹក្សា អ្នកយុទ្ធសាស្ត្រ អ្នកទំនាក់ទំនងការទូត របស់ លោកដូណាល់ត្រាំ៕



