ករណី កាប់ប្លន់យកម៉ូតូមួយគ្រឿង ពីប្តីប្រពន្ធពីរនាក់បានសម្រេច នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ
ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០២៥ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសារប្រពន្ធចាញ់កូនឃ្លានមីឆា ខំជូនប្រពន្ធមក តែមកជួបរឿងបែបនេះទៅវិញ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ករណីនេះ ជាករណីកាប់ប្លន់យកម៉ូតូមួយគ្រឿង ពីប្តីប្រពន្ធពីរនាក់បានសម្រេច នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យមួយក្រុមជិះម៉ូតូ២ គ្រឿងបានធ្វើកម្មភាពយកដាវ បម្រុងកាប់ទៅលើប្ដីប្រព័ន្ធពីរនាក់ ទាំងប្រពន្ធរបស់គាត់ពពោះ ២ ខែទៀត ខណៈកំពុងឈប់ទិញមីឆា ហើយប្លន់យកម៉ូតូ ឌ្រីមសង់មួយគ្រឿងបានសម្រេច រួចជិះខ្លួនបាត់ស្រមោល ។
ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា ម៉ូតូជនរងគ្រោះដែលជនសង្ស័យប្លន់យកទៅបាត់ម៉ាកឌ្រីមសង់ពណ៌ខ្មៅស៊េរីឆ្នាំ២០២៥ ដែលពាក់ស្លាកលេខភ្នំពេញ1LF-5803។
ក្រោយកើតហេតុ ជនគ្រោះបានដាក់បណ្ដឹងនៅប៉ុស្ត៍នគរបាលរដ្ឋបាលក្រាំងពង្រ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍៕



