លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញចែកអំណោយគ្រឿងឧបភោគបរិភោគជូនគ្រួសារក្រីក្រចំនួន ៤០០គ្រួសារ

នៅថ្ងៃទី១៩ សីហា ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន បានដឹកនាំប្រតិភូចែកអំណោយគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៤០០គ្រួសារ និងសម្ភារសិក្សាដូចជាកាតាបដល់សិស្សសាលាផងដែរ។ ពិធីនេះបានធ្វើឡើងនៅ វត្តស្រអែមរតនារាម ភូមិស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ លោកជំទាវ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការគិតគូរខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាជូនចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។
ក្នុងថ្ងៃដដែលនេះ លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកទេយ្យវត្ថុ និងអំណោយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកប្រគេនព្រះសង្ឃនៅវត្តតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចំនួន ២៤វត្តផងដែរ៕

You might also like