លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនវីរយុទ្ធជន ជួរមុខដើម្បីសម្រាលការលំបាក

នៅថ្ងៃទី១៩ សីហា ឆ្នាំ២០២៥ អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន បាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានអង្ករ កន្ទេល ថវិកា និងសម្ភារប្រើប្រាស់ផ្សេងៗ ជូនវីរយុទ្ធជនឈ្មោះ ឈាង ញេប កងទ័ពការពារដែនអាកាស នៃកងពលធំអន្តរាគមន៍លេខ៣ ដែលមានប្រពន្ធឈ្មោះ ឡុង ច្រិប អាយុ ៥១ឆ្នាំ បានស្លាប់ដោយរោគាពាធ។
ក្នុងសមានទុក្ខដ៏សោកសៅក្រៀមក្រំ និងការអាណិតអាសូរជាទីបំផុតនេះ លោកជំទាវ បានសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព។ ការបាត់បង់នេះ គឺជាការបាត់បង់ភរិយា និងម្ដាយដ៏ល្អ ដែលតែងតែមានសេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ និងការលះបង់ដ៏ថ្លៃថ្លាសម្រាប់ក្រុមគ្រួសារ។
នេះបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំជូនវីរយុទ្ធជនជាធនធានដ៏សំខាន់របស់ប្រទេសជាតិ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកស្រី ឡុង ច្រិប បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានោះឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកជំទាវ សុខា គងពិសី ក៏បានយកថវិកាផ្ទាល់ខ្លួនចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពផងដែរ៕

You might also like