កិច្ចប្រជុំពិនិត្យ តាមដានវឌ្ឍនភាព និងលើកទិសដៅការងារ ស្តីពីការជ្រើសរើសក្របខ័ណ្ឌថ្មីរបស់ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥
រាជធានីភ្នំពេញ ៖ ឯកឧត្តម ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការពិនិត្យ តាមដានវឌ្ឍនភាព និងលើកទិសដៅការងារស្តីពីការជ្រើសរើសក្របខ័ណ្ឌថ្មីរបស់ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមប្រព័ន្ធអនឡាញ(ZOOM)។
ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ។



