ក្រុមផ្តាច់ទឹកដីភាគខាងត្បូងនៃប្រទេសថៃ បើកឡានបង្កប់គ្រាប់បែក បុកបំផ្ទុះប៉ុស្តិ៍យាមរបស់នគរបាលថៃ

ក្រុមផ្តាច់ទឹកដីភាគខាងត្បូងនៃប្រទេសថៃ បើកឡានបង្កប់គ្រាប់បែក បុកបំផ្ទុះប៉ុស្តិ៍យាមរបស់នគរបាលថៃ កាលពីយប់ថ្ងៃទី២០ សីហា ២០២៥ វេលាម៉ោង ៨:១៥នាទីយប់ម្សិលមិញ នៅស្រុក Ta Pai ធ្វើឱ្យប៉ូលិសល្បាតព្រំដែន (BPP) របស់ថៃ រងរបួសកើនឡើងដល់ ៣រូប។

បច្ចុប្បន្ន ប៉ូលិសល្បាតថៃទាំង ៣រូប កំពុងត្រូវបានសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ឋិតក្នុងខេត្ត Narathiwat។

ស្នងការដ្ឋាននគរបាលខេត្ត Narathiwat កំពុងដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងបំផុត ដល់នគរបាលថៃទាំង ១៣ស្រុក ធ្វើការស្រាវជ្រាវបន្ត ដើម្បីចាប់ខ្លួនជនបង្កមកផ្តន្ទាទោសឱ្យទាល់តែបាន. ៕

You might also like