មុននេះបន្តិច! លុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មាន CCN Online TV របស់លោកមាស សារ៉ា ហើយ

ក្រសួងព័ត៌មានបានចេញសេចក្តីប្រកាស លុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មាន CCN Online TV របស់លោកមាស សារ៉ា ហើយ ។
មូលហេតុខាងក្រសួងបានបញ្ជាក់ថា អង្គភាពសារព័ត៌មានអនឡាញនេះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដោយផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ គ្មានការផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់ ធ្វើឱ្យសាធារណមតិមានការយល់ច្រឡំ និងញុះញង់ និងធ្វើឱ្យប៉ះពាល់អវិជ្ជមានដល់សន្តិសុខជាតិ ៕

You might also like