អគ្គលេខាធិការអាស៊ាន ទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ នៅលេខាធិការដ្ឋានអាស៊ាន

(ឥណ្ឌូណេស៊ី)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ បានទទួលស្វាគមន៍ និងពិភាក្សាការជាមួយលោកបណ្ឌិត Johann David Wadephul រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរទស្សនៈជុំវិញការពង្រឹងភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-អាល្លឺម៉ង់ ជាពិសេសមុនពេលខួបអនុស្សាវរីយ៍ ១០ឆ្នាំ នៃទំនាក់ទំនងរវាងអាស៊ាន និងអាល្លឺម៉ង់ នៅឆ្នាំក្រោយនេះផងដែរ៕

You might also like