ពលរដ្ឋថៃក្នុងខេត្ត Tak កំពុងមានកង្វល់ក្នុងចិត្ត ខ្លាចបាក់ទំនប់ទឹក បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៥.៤ រ៉ិចទ័រវាយប្រហារប្រទេសមីយ៉ាន់ម់ា កាលពីថ្ងៃព្រហស្បតិ៍ទី២១ខែសីហាឆ្នាំ២០២៥។

ពលរដ្ឋថៃក្នុងខេត្ត Tak កំពុងមានកង្វល់ក្នុងចិត្ត ខ្លាចបាក់ទំនប់ទឹក បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៥.៤ រ៉ិចទ័រវាយប្រហារប្រទេសមីយ៉ាន់ម់ា កាលពីថ្ងៃព្រហស្បតិ៍ទី២១ខែសីហាឆ្នាំ២០២៥។
ចំណុចកណ្តាលនៃការរញ្ជួយនេះ មានចម្ងាយប្រមាណ២១១គីឡូម៉ែត្រពីស្រុក Mae Sot នៃខេត្ត Tak ទើបធ្វើឲ្យពលរដ្ឋភ័យថា ឥទ្ធិពលរបស់វាប៉ះពាល់ដល់ទំនប់ Bhumibol អាចបណ្តាលឲ្យបាក់ ធ្លាយទឹកជន់លិចបង្កជាទឹកជំនន់ធ្ងន់ធ្ងរ។
ទោះបីជាយ៉ាងណាក៏ដោយ បើតាមការផ្សាយរបស់ Amarin TV, លោក Songphumphong Kasitaewin នាយកទំនប់ Bhumibol បានអះអាងថា រញ្ជួយដីមិនប៉ះពាល់ដល់ទំនប់ឡើយ ហើយក៏គ្មានការខូចខាតអ្វីឬស្នាមប្រេះត្រូវបានរកឃើញដែរ។
សូមជម្រាបថា គ្រោះរញ្ជួយដីជម្រៅ១០គីឡូម៉ែត្រ បានវាយប្រហារឆ្នេរសមុទ្រមីយ៉ាន់ម៉ានាវេលាម៉ោង១០ព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុន្តែឥទ្ធិពលរបស់វាធ្វើឲ្យរង្គើដល់អគារក្នុងទីក្រុងបាងកកប្រទេសថៃឯណោះ។ អ្វីដែលថៃកំពុងបារម្ភគឺថា ការរញ្ជួយលើកនេះ មានចំណុចកណ្តាលជិតរាជធានីប្រទេសថៃ ជាងការរញ្ជួយកម្រិតធ្ងន់លើកមុន កាលពីថ្ងៃទី២៨ខែមីនាទៅទៀត។ វាមានចម្ងាយចន្លោះពី៤០០-៥០០គីឡូម៉ែត្រពីទីក្រុងបាងកក ពោលគឺជិតជាងការរញ្ជួយកម្រិត៧.៧រ៉ិចទ័រកាលពីខែមីនា ដែលមានចម្ងាយប្រមាណ ១ ០០០គីឡូម៉ែត្រពីរាជធានីប្រទេសថៃ។
យោងតាមក្រសួងធនធានរ៉ែថៃ ការរញ្ជួយលើកនេះគឺបណ្តាលមកពីការបុកនៃផ្ទាំងតិចតូនិក Sagaing ក្នុងសមុទ្រអាដាម៉ាន់ ដូចលើកមុនដែរ ប៉ុន្តែអ្វីដែលកាន់តែបារម្ភគឺថា វាកាន់តែកើតឡើងជិតទីក្រុងបាងកក ដែលនេះអាចបង្កហានិភ័យកាន់តែធំនាពេលអនាគត

You might also like