ជនសង្ស័យ២នាក់ ដើរស្ពាយកាបូប មានកាំបិតបុ័ងតោចំនួន២ និងឧបករណ៍ឆ្គឹះសោចំនួន១ ត្រូវនគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនបានភ្លាមៗ !
អនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ធ្វើការល្បាតតាមភូមិសាស្ត្រក្រុងតាខ្មៅប្រទះឃើញជនសង្ស័យចំនួន២នាក់ ដែរបានឆែកឃើញលើខ្លួនមានស្ពាយកាតាប និង ក្នុងកាតាបមានកាំបិតបុ័ងតោ រួមជាមួយ ឧបករណ៍ឆ្កឹះសោរចំនួន១ ទើបឈានដល់ការឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅចំណុច ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល ។ ជនសង្ស័យទី១ ឈ្មោះ ឡេង ម៉ាលិ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។
ទី២ ឈ្មោះណាគ្រី ភារម្យ ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ ជនសង្ស័យទាំង២នាក់មានសារធាតុញៀនក្នុងទឹកនោម(+)។
ជនសង្ស័យបានបញ្ជូនសំណុំរឿងចាត់កាតាមនីតិវិធីនៃច្បាប់ ៕



