ពិតជាថ្លើមធំមែន! ទីតាំងស្តុបសាច់នាំចូលពីប្រទេសសៀមមួយកន្លែង ត្រូវបានសមត្ថកិច្ចចម្រុះស្រុកម៉ាឡៃបង្ក្រាប
ខេត្តបន្ទាយមានជ័យ,ស្រុកម៉ាឡៃ ៖ កម្លាំងសមត្ថកិច្ចចម្រុះនៃស្រុកម៉ាឡៃ ដឹកនាំដោយលោកព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ រួមនឹងលោកអភិបាលស្រុកម៉ាឡៃ មានកម្លាំងសមត្ថកិច្ច វីរ:សេនាតូចការពារព្រំដែនគោកលេខ៨១៥ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ កម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ និងកម្លាំងយោធាកងពលតូចលេខ ៥១ បានធ្វើការបង្ក្រាបទីតាំងនាំសាច់បង្កក អីវ៉ាន់ចាប់ហួយ រាប់តោន ដែលនាំចូលពីប្រទេសសៀម មកស្តុបទទុក្ខនិងធ្វើការដឹកចេញ តែត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវទាន់សភាពការណ៍ នៅរសៀលថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៥ នៅភូមិឬស្សីជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្រោយពីធ្វើការបង្ក្រាបកម្លាំងសមត្ថកិច្ចក៏បាននាំមក កងរាជអាវុធហត្ថស្រុកម៉ាឡៃ និងបញ្ជូនទៅខេត្តបន្ទាយមានជ័យភ្លាមៗផងដែរ ៕



