ខេត្តពោធិ៍សាត់ជាខេត្តទី ២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)
(AKP-ខេត្តពោធិ៍សាត់) ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតី ពីធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តពោធិ៍សាត់ជាខេត្តទី ២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលប្រារព្ធធ្វើនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ នៅក្នុងបរិវេណបុរីវប្បធ៌មកោះសំពៅមាស ទីរួមខេត្តពោធិ៍សាត់។
អញ្ជើញចូលរួមក្នុងពិធីប្រកាសនេះរួមមានវត្តមានរបស់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត, មន្ដ្រីរាជការ, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, យុវជន, សិស្សានុសិស្ស, ប្រជាពលរដ្ឋ, ភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិ សរុបប្រមាណ ១ ៥៣០នាក់។



