ទំនាក់ទំនងចិន-កម្ពុជា បានឈរយ៉ាងរឹងមាំទល់នឹងការសាកល្បងនៃបញ្ហាអន្តរជាតិ ហើយភាគីទាំងពីរបានពង្រឹងមិត្តភាពដែកថែប
“ទំនាក់ទំនងចិន-កម្ពុជា បានឈរយ៉ាងរឹងមាំទល់នឹងការសាកល្បងនៃបញ្ហាអន្តរជាតិ ហើយភាគីទាំងពីរបានពង្រឹងមិត្តភាពដែកថែប ដោយការចែករំលែកភាពសុខដុមរមនា ដែលបានក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ប្រជាជនទាំងពីរ និងសមនឹងទទួលបានការសាទរបន្ថែមទៀតពីភាគីទាំងពីរ។
ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដែលជាប់ពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរ និងភាពវឹកវរ ប្រទេសចិន និងកម្ពុជា នៅតែឈរជាមួយគ្នាយ៉ាងរឹងមាំ និងបន្តទំនាក់ទំនងមិត្តភាពជាប្រពៃណី ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ពន្លឿនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល និងនាំមកនូវផលប្រយោជន៍បន្ថែមទៀតដល់ប្រជាជនទាំងពីរ។
ប្រទេសចិនគាំទ្រយ៉ាងមុតមាំដល់ប្រជាជនកម្ពុជាក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន និងសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់កម្ពុជា”។
-ប្រសាសន៍ របស់ ឯកឧត្តម ស៊ី ជីនពីង ក្នុងឱកាសចូលបង្គំគាល់ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅទីក្រុងប៉េកាំង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦



