បាក់ដីភ្នំ នៅឈៀងម៉ៃ សង្កត់ផ្ទះច្រើនខ្នង ស្លាប់និងរបួសមនុស្សជាង ១០នាក់

ឥទ្ធិពលព្យុះសង្ឃរា Kajiki បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងរហូតដល់បាក់ដីភ្នំសង្កត់ផ្ទះពលរដ្ឋ៥ខ្នង ក្នុងខេត្ត ឈៀងម៉ៃ ប្រទេសថៃ បណ្តាលឲ្យមនុស្សស្លាប់និងរបួសជាង១០នាក់។
តាមការផ្សាយរបស់ Khaosod, បាតុភូតធម្មជាតិដ៏រន្ធត់នេះ កើតឡើងនាវេលាម៉ោង២:៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃពុធទី២៧ខែសីហាឆ្នាំ២០២៥ ក្នុងភូមិ Pang Ung ឃុំ Mae Suek ស្រុក Mae Chaem។
មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបាត់ខ្លួន ខណៈ១០នាក់របួសត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងតំបន់ភ្លាមៗ ខណៈក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុ ដើម្បីផ្តល់ជំនួយ៕
ប្រភព៖ Khaosod

You might also like