លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អញ្ជើញសំណេះសំណាលជាមួយសិស្សត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ ចំនួន២៤១នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
នៅថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បេសកជនពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្កបានអញ្ជើញជួបសំណេះសំណាលជាមួយក្មួយសិស្សចំនួន ២៤១ នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី២៨ ខែសីហា ខាងមុខនេះ។
ក្នុងការសំណេះសំណាលនេះដែរ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បានកោតសរសើរនូវការខិតខំរៀនសូត្ររបស់ប្អូនៗតាំងពីថ្នាក់បឋមសិក្សា រហូតដល់ឆ្លងកាត់ការប្រឡងមធ្យមសិក្សាទុតិយភូមិទៀត ហើយត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការប្រឡងនៅថ្ងៃស្អែកនេះ ដើម្បីទទួលជោគជ័យឈានទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្របន្តទៀត។
ជាការលើកទឹកចិត្តបន្ថែម លោកអ្នកឧកញ៉ា ក៏បានឧបត្ថម្ភដល់សិស្សទាំង ២៤១ នាក់នេះផងដែរ ដែលក្នុងម្នាក់ៗទទួលបានថវិកា១០០.០០០ រៀល និងលោកគ្រូ-អ្នកគ្រូ ១០ នាក់ ក្នុងម្នាក់ៗ ១៥០.០០០ រៀល៕






