ទាហានថៃ ដើរជាន់មីនដាច់ជើងម្ខាងម្នាក់ទៀតហើយ នៅជិតប្រាសាទតាក្របី ខាងទឹកដីសុរិន
នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ ទាហានថៃដើរជាន់មីនដាច់ជើងម្ខាងម្នាក់ទៀតហើយ នៅជិតប្រាសាទតាក្របី ខាងទឹកដីសុរិន ។ ឧទ្ធម្ភាគចក្រមួយគ្រឿងត្រូវបានគេបញ្ជូនទៅយកទាហ៊ានម្នាក់ដែលបានជាន់មីននិងដាច់ត្រឹមករជើងខាងស្ដាំ ដើម្បីយកទៅព្យាបាលនៅមន្ទីរពេទ្យស្រុកសុរិន។
នៅរសៀលថ្ងៃដដែលនេះ ដែលអាបាតឃ្លាំង បន្តធ្វើការចោទប្រកាន់កម្ពុជា ដោយគ្មានមូលដ្ឋានច្បាស់លាស់ និង យកចំនុចមីន ធ្វើជាលេសដើម្បីចោទប្រកាន់កម្ពុជា ចំពោះការបំពានបទឈប់បាញ់ និងអនុសញ្ញាទីក្រុងអូតាវ៉ា បន្ទាប់ពីទាហានរបស់ខ្លួនម្នាក់ បានបាត់បង់ជើងម្ខាងក្រោយពីជាន់មីន ផ្ទុះនៅរសៀលថ្ងៃពុធនេះ។
នេះបើយោងការចុះផ្សាយពីបណ្ដាញសង្គមនានារបស់ថៃ







