កិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់លោក អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត លោកនាយករង រដ្ឋបាលខេត្ត អភិបាលក្រុង/ស្រុកទាំង៥ និងមន្ត្រីចំណុះរដ្ឋបាលខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។



