ក្នុងឱកាសអញ្ជើញបើកហិបវិញ្ញាសារ អភិបាលខេត្តមណ្ឌលគិរី បានជូនពរដល់បេក្ខជនប្រឡងបាក់ឌុបទាំងអស់ ទទួលបានលទ្ឋផលល្អគ្រប់ៗគ្នា

ខេត្តមណ្ឌលគិរី ៖ នាថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ នេះ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាគណអធិបតីក្នុងពិធីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីលើកទឹកចិត្តបេក្ខជនទាំងអស់។
ឆ្នាំសិក្សា ២០២៤-២០២៥ នេះ ខេត្តមណ្ឌលគិរីមានបេក្ខជនសរុប ៧២៣ នាក់ (ស្រី ៤០៥ នាក់) ក្នុងនោះមានជនជាតិដើមភាគតិច ២២៥ នាក់ (ស្រី ១៣៧ នាក់)។ ការប្រឡងត្រូវបានបែងចែកជា ២ មណ្ឌល និង ២៩ បន្ទប់។
ចំនួនបេក្ខជនមកពី៖
* ថ្នាក់វិទ្យាសាស្ត្រសង្គម: ៦៥០ នាក់ (ស្រី ៣៧២ នាក់) ក្នុងនោះមានជនជាតិដើមភាគតិច ២១៦ នាក់ (ស្រី ១៣៤ នាក់).
* ថ្នាក់វិទ្យាសាស្ត្រ: ៧៣ នាក់ (ស្រី ៣៣ នាក់) ក្នុងនោះមានជនជាតិដើមភាគតិច ៩ នាក់ (ស្រី ៣ នាក់).
គួរកត់សម្គាល់ថា ចំនួនបេក្ខជនឆ្នាំនេះបានកើនឡើង ៤៨ នាក់ បើធៀបនឹងឆ្នាំសិក្សា ២០២៣-២០២៤ ដែលក្នុងនោះមានបេក្ខជនស្រីកើនឡើង ៣៩ នាក់ ៕

You might also like