មនុស្សស្លាប់៣នាក់ និង ២០នាក់របួស ក្នុងការបាញ់ប្រហារនៅសាលារៀនកាតូលិក Minneapolis សហរដ្ឋអាមេរិក
ក្រុមអាជ្ញាធរបាននិយាយថា កុមារពីរនាក់ អាយុ ៨ឆ្នាំ និង១០ឆ្នាំ បានស្លាប់ និង ១៧ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារទៅលើសិស្ស ដែលកំពុងចូលរួមពិធីសាសនាក្នុងព្រះវិហារនៅសាលារៀនកាតូលិក Minneapolis កាលពីថ្ងៃពុធ ២៧ សីហាសប្ដាហ៍នេះ ។
នគរបាលបាននិយាយថា ខ្មាន់កាំភ្លើងប្រដាប់ដោយកាំភ្លើងវែងមួយដើម និងកាំភ្លើងខ្លីពីរដើម បានបាញ់រះរាប់សិបគ្រាប់តាមបង្អួចព្រះវិហារ មុនពេលបាញ់សម្លាប់ខ្លួនឯង។
ស្នងការនគរបាលក្រុង Minneapolis នៃរដ្ឋ Minnesota លោក Brian O’Hara បានប្រាប់អ្នកយកព័ត៌មានថា នេះគឺជាអំពើហិង្សាដោយចេតនាលើកុមារស្លូតត្រង់ និងអ្នកគោរពបូជាផ្សេងទៀត។
នាយក FBI លោក Kash Patel បាននិយាយថា ករណីនេះកំពុងត្រូវបានស៊ើបអង្កេតថាជាអំពើភេរវកម្មក្នុងស្រុក និងជាឧក្រិដ្ឋកម្មស្អប់ខ្ពើមដែលផ្តោតលើអ្នកកាន់សាសនាកាតូលិក។
លោកបានកំណត់អត្តសញ្ញាណជនវាយប្រហារនោះមានឈ្មោះថា Robin Westman អាយុ ២៣ ឆ្នាំជាអ្នករស់នៅក្នុងតំបន់នេះ ដែលឈ្មោះរបស់ជនល្មើស ត្រូវបានផ្លាស់ប្តូរស្របច្បាប់ពីឈ្មោះ Robert Westman ក្នុងឆ្នាំ ២០២០ ៕






