ដុតធូបមូសមិនប្រយ័ត្ន បណ្ដាលឲ្យឆាបឆេះរោងទិញអេតចាយ ស្ថិតក្នុងភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ

ភ្នំពេញ ៖ ទីតាំងទិញអេតចាយមួយកន្លែង ស្ថិតក្នុងភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍បាញ់ទឹកពន្លត់ កាលពី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ។
ម្ចាស់ទីតាំងមានឈ្មោះ ម៉ៅ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ ទិញអេតចាយ មានទីលំនៅ ទីតាំងកេីតហេតុខាងលេី ។ ដោយទីតាំងនេះជាដីឡូត៌ ទំហំ០៨ម៉ែត្រx១០ម៉ែត្រ និងជាប្រភេទសំណង់ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ទីតាំងនេះ តែងតែដុតធូបមូស ព្រោះរដូវភ្លៀង និងមានកាកសំណល់ជាច្រេីនធ្វេីឲ្យមានមូសច្រេីន ខណៈម្ចាស់ទីតាំងដុតធូបមិនប្រយ័ត្នក៏បានឆាបឆេះរាលដាលយ៉ាងដូច្នេះ ដោយខូចខាតគ្រឿងជ័រអេចចាយយ៉ាងច្រេីន តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡេីយ ។
ប្រតិបត្តិការ ជួយសង្គ្រោះគ្រោះអគ្គិភ័យនេះ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន០៣គ្រឿង ទឹកអស់សរុប១៥ម៉ែត្រកូប និងរលត់ ៕

You might also like