ខេត្តរតនគិរី l មណ្ឌលវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ២៨ សីហា ២០២៥
– បេក្ខជនឈ្មោះ ភាង ដានី ភេទស្រី លេខបន្ទប់ 25 លេខតុ 608 គ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ឆ្អឹងចង្កេះ ពិបាកអង្គុយយូរ ស្នេីសុំប្រឡងនៅបន្ទប់សុខភាព។
– បេក្ខជនឈ្មោះ ផ្លឹម ភព មានជំងឺគ្រុនឈាម មានអាការៈវិលមុខ អស់កម្លាំងខ្លាំង ស្នេីសុំប្រឡងនៅបន្ទប់សុខភាព។
ដោយមានការឯកភាពពីប្រធានមណ្ឌល និងតាមរយៈការវាយតម្លៃពីគ្រូពេទ្យប្រចាំមណ្ឌលផងដែរ។
– បច្ចុប្បន្ន បេក្ខជនទាំងពីរនាក់ កំពុងទទួលបានការយកចិត្តទុកដាក់ពី ក្រុមគ្រូពេទ្យ ថ្នាក់ដឹកនាំខេត្ត និងក្រុមការងារមណ្ឌលប្រឡង ៕



