កសិករក្នុងខេត្តមណ្ឌលគិរី កំពុងមមាញឹកដាំដុះដំណាំហូបផ្លែ និងដំណាំឧស្សាហកម្ម
បន្ទាប់ពីភ្លៀងធ្លាក់ជោគជាំដី នៃរដូវវស្សានេះកសិករភាគច្រើនក្នុងខេត្តមណ្ឌលគិរី ចាប់ផ្តើមបង្កបង្កើនផលដាំដំណាំជាច្រើនមុខរួមមានទាំងបន្លែ ផ្លែឈើ និងដំណាំឧស្សាហកម្ម។ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទខេត្តនេះ បានឲ្យដឹងថា ចាប់ពីខែសីហានេះ ស្របពេលដែលអាកាសធាតុអំណោយផល ប្រជាកសិករបាននាំគ្នាមមាញឹកបន្តដាំដុះដំណាំដូចជា ផ្លែប័រ ទុរេន សាម៉ាវ និងដំណាំឧស្សាហកម្មដូច ចន្ទី សណ្តែក កាហ្វេ ម្រេច និងចេក ជាដើមផងដែរ។ ជាមួយគ្នានេះ មន្ទីរជំនាញក៏បានបើកវគ្គបំពាក់បំប៉នបច្ចេកទេសដល់កសិករដើម្បីទទួលបានទិន្នផលខ្ពស់។






