សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានគណបក្សសហភាព សាមគ្គីភាព និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីសហប្រតិបត្តិការ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម អ៊ូ ឃីនយី (U Khin Y) ប្រធានគណបក្សសហភាព សាមគ្គីភាព និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពីសហប្រតិបត្តិការ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសហភាព សាមគ្គីភាព និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា នៅវិមាន ៧មករា រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ៕






