ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកស្រី ប្រ៊ីដហ្គេត អិល វ៉កឃើ (Bridgette L.Walker) ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញលើកស្លាកអបអរសាទរខួប ៧៥ឆ្នាំនៃមិត្តភាពកម្ពុជា-សហរដ្ឋអាមេរិក។
ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកស្រី ប្រ៊ីដហ្គេត អិល វ៉កឃើ (Bridgette L.Walker) ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញលើកស្លាកអបអរសាទរខួប ៧៥ឆ្នាំនៃមិត្តភាពកម្ពុជា-សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកមានមោទនភាពដែលបានឧបត្ថម្ភការសាងសង់ផ្លូវមិត្តភាពខ្មែរ-អាមេរិក (ផ្លូវជាតិលេខ៤) នៅទសវត្សរ៍ ១៩៥០ ដើម្បីជានិមិត្តរូបនៃមិត្តភាព និងភាពជាដៃគូចីរកាល។



