អាជ្ញាធរក្រុងកំពត និងយុវជន ស.ស.យ.ក ផ្តល់អាហារ ទឹកសុទ្ធ និងផ្ញើកង់ម៉ូតូឥតគិតថ្លៃ សម្រាប់បេក្ខជនប្រឡងតាមមណ្ឌលក្នុងក្រុងកំពត
ខេត្តកំពត÷ដើម្បីរួមចំណែកក្នុងការចំណាយលើអាហារថ្ងៃត្រង់ ទឹកសុទ្ធ ក៏ដូចជាការផ្ញើកង់ម៉ូតូរបស់បេក្ខជនដែលត្រូវមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅក្នុងមូលដ្ឋានក្រុងកំពត អភិបាលក្រុងកំពតស្តីទីលោកអែត សារិទ្ធិ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្រុងកំពត បានរៀបចំអាហារ ទឹកសុទ្ធ រួមជាមួយនឹងការផ្ញើកង់ម៉ូតូដោយមិនគិតថ្លៃសម្រាប់បេក្ខជននៅក្នុងមណ្ឌលប្រឡងចំនួន៤ ក្នុងក្រុង។



