ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន

ខេត្តបាត់ដំបង៖ បង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅ ថ្ងៃទី ២៧ សីហា ឆ្នាំ២០២៥ នៅចំណុច ផ្លូវបេតុងផ្សារតាឡន ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងជំនាញ អ ហ ស្រុកបានឃាត់ខ្លួន ជនសង្ស័យចំនួន ០១នាក់ ។
១/ឈ្មោះ ជឿន ម៉េងហុង ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិ អូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
វត្ថុតាងដកហូត
-គ្រឿងញៀនម្សៅក្រាមពណ៍សថ្លា ម៉ាទឹកកក(ICE) ច្រកក្នុងថង់ប្លាស្ទិកស ចំនួន០១ កញ្ចប់តូច
-គ្រឿងញៀនយ៉ាម៉ាគ្រាប់ ពណ៍ផ្កាឈូក(wy)ចំនួន០១គ្រាប់
សង្ស័យជាសារធាតុញៀន
-កាំបិទខ្វែវ០១
-ម៉ូតូចំនួន ០១គ្រឿង
ម៉ាក ស្គុបពីរ ពណ៍ផ្កាឈូក ស ផលិតឆ្នាំ២០១១
-សម្ភារៈសម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន
ជនសង្ស័យនិងវត្ថុតាង បានបញ្ចូនទៅ ការិយាល័យជំនាញ អ ហ ខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់។

You might also like