ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារចាំបាច់និងអប់រំចិត្តសាស្ត្រ ដល់កងកម្លាំងនគរបាលក្រោមឱវាទ ដើម្បីពង្រឹងប្រសិទ្ធភាពការងារជំនាញ

បន្ទាយមានជ័យ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារចាំបាច់ និងអប់រំចិត្តសាស្ត្រ ដល់កងកម្លាំងនគរបាលក្រោមឱវាទ ដើម្បីពង្រឹងប្រសិទ្ធភាពការងារជំនាញ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុងស្រុក មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក នាយប៉ុស្តិ៍នគរបាលការពារព្រំដែន ក្រុមការងារប្រតិកម្មរហ័សតាមបណ្តាផែនជំនាញ និងអធិកា/រក្រុង/ស្រុកទាំង៩ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ឃុំ/សង្កាត់។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញដល់កងកម្លាំងនគរបាលគ្រប់ផ្នែកពាក់ព័ន្ធ ត្រូវបន្តពង្រឹងយកចិត្តទុកដាក់ អំពីតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អ ពិសេសកិច្ចការងារសន្តិសុខសុវត្ថិភាពសង្គម និងសន្តិសុខតាមព្រំដែន, ពង្រឹងការអភិវឌ្ឍកសាងជុំរំបន្ទាយឲ្យមានភាពល្អប្រសើរដោយភាពម្ចាស់ការ និង ការទទួលខុសត្រូវ, ពង្រឹងវិន័យការគ្រប់គ្រងកម្លាំង ដើម្បីធានាការអន្តរាគមន៍ ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា, ពង្រឹងកិច្ចសហការល្អជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ ដើម្បីងាយស្រួលក្នុងការបំពេញការងារ, ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ៕

You might also like