អ្នកសារព័ត៌មានតំបន់អាស៊ានជាង៣០នាក់​ ចុះពិនិត្យ និងយកព័ត៌មាននៅតំបន់រងគ្រោះដោយសារសង្រ្គាម ក្នុងខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ

ឧត្តរមានជ័យ៖ អ្នកសារព័ត៌មានអាស៊ានជាង៣០នាក់ ចុះពិនិត្យ និងយកព័ត៌មាននៅតំបន់រងគ្រោះដោយសារគ្រាប់ប្លោងដែលយោធាថៃទម្លាក់ ក្នុងខេត្តឧត្តរមានជ័យ។ កម្មវិធីដែលដឹកនាំ និងសម្របសម្រួលដោយក្រសួងព័ត៌មាន នាថ្ងៃទី២៩ ខែសីហា អ្នកសារព័ត៌មាន មានចិន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី វៀតណាម និងកម្ពុជា ក៏ចុះទៅជំរំភៀសសឹកវត្តថ្មកំបោរ ខេត្តឧត្តរមានជ័យ និងភូមិដែលទាហានថៃដាក់បន្លាលួសព័ទ្ធយកដោយខុសច្បាប់ នៅខេត្តបន្ទាយមានជ័យផងដែរ៕
You might also like