ច្បាស់ដូចមើលធ្លុះ កាលពីថ្ងៃ២៤ មិថុនា សម្តេចតេជោ បានបង្ហោះសារថា ថៃនឹងផ្លាស់ប្តូរនាយករដ្ឋមន្ត្រី ក្នុងរយ:ពេល ៣ខែ ថ្ងៃនេះបានបញ្ជាក់ច្បាស់ពីភាពជេីងចាស់ពិតៗ។

នាយករដ្ឋមន្រ្តីថៃ ផែ ថនថាន ត្រូវបានតុលាការធម្មនុញ្ញថៃសម្រេចដកតំណែងនាយករដ្ឋមន្ត្រីផ្លូវការថ្ងៃ២៩ សីហា ហេីយបេីសិក្សាពីនីតិវិធីផ្លាស់ប្តូរថ្មី នឹងសមល្មមគ្រប់បីខែ តាមការវាយតម្លៃរបស់សម្តេចតេជោ ដែលថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី។

យេីងសង្ឃឹមថា អ្វីៗនឹងបានល្អប្រសេីរ ថៃនឹងមានថ្នាក់ដឹកនាំមួយពិតប្រាកដ អាចនឹងធ្វេីការដោយស្មោះត្រង់ ជាក់លាក់ជាមួយយេីង ដេីម្បីងាយស្រួលធ្វេីការសម្រេចចិត្ត និងឈានទៅការឯកភាពគ្នាមួយនាំមកវិញនូវប្រក្រតីភាពដូចមុនថ្ងៃ ២៥ ឧសភា និង ៧ មិថុនា ជូនប្រជាជនទាំងសងខាងមកវិញ។

យេីងត្រូវការសន្តិភាព ទំនាក់ទំនងពិតប្រាកដឈរលេីអធិបតេយ្យភាព គោរពច្បាប់ និងអនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់ លេីកកម្ពស់កិច្ចសហប្រតិបត្តិការ និងកាទូតល្អប្រសេីរ សាកសមជាប្រទេសជិតខាងល្អនឹងគ្នា ជាពិសេសរួមចំណែកលេីកកម្ពស់កិត្តិនាមសហគមអាស៊ានដ៏រឹងមាំមួយ៕

You might also like