លោកស្រី Paetongtarn ទទួលយកការសម្រេចរបស់តុលាការ ក្រោយមានសាលក្រមបញ្ចប់តំណែង

តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានបញ្ចប់តំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី Paetongtarn Shinawatra នៅថ្ងៃសុក្រ (២៩ សីហា) ពីបទបំពានក្រមសីលធម៌ ក្រោយឡើងកាន់អំណាចបាន ១ឆ្នាំ។
សេចក្ដីម្រេចនេះធ្វើឲ្យប្រទេសធ្លាក់ទៅក្នុងភាពមិនប្រាកដប្រជាខាងនយោបាយ ដោយគ្មានបេក្ខជនជាក់ស្ដែងអាចស្នងតំណែងលោកស្រីបានឡើយ។
លោកស្រី Paetongtarn ត្រូវបានផ្អាកពីតួនាទី តាំងពីថ្ងៃទី១ ខែកក្កដា បន្ទាប់ពីរងការចោទប្រកាន់ថា បានធ្វើឲ្យប៉ះពាល់ដល់ប្រទេសថៃ។ នៅក្នុងសុន្ទរកថាខ្លីមួយ បន្ទាប់ពីមានសាលក្រមនោះ លោកស្រី Paetongtarn បាននិយាយថា លោកស្រីទទួលយកការសម្រេចរបស់តុលាការ៕

You might also like