ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចុះពិនិត្យការច្រូតនិងប្រមូលទិញស្រូវ នៅស្រុកថ្មគោល ខេត្តបាត់ដំបង
នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ អញ្ជើញចុះពិនិត្យការច្រូតនិងប្រមូលទិញស្រូវ នៅស្រុកថ្មគោល ខេត្តបាត់ដំបង។
មន្ត្រីកសិកម្មគ្រប់ជាន់ថ្នាក់ ជាពិសេសមន្ត្រីកសិកម្មឃុំ-សង្កាត់ បន្តជួយសម្របសម្រួលការច្រូត ការដឹក និងការជួយរករោងម៉ាស៊ីន និងឈ្មួញមកទិញដល់ទីវាល ដើម្បីជួយលំហូរទីផ្សាររបស់ប្រជាកសិករ។
ក្រសួងនឹងបន្តគាំទ្រការស្ដារមកវិញនៅរដូវក្រោយ តាមរយៈការចងក្រងជាសហគមន៍កសិកម្មទំនើប និងការដាំដុះតាមកិច្ចសន្យា ដែលជួយពុកម៉ែបងប្អូនប្រជាកសិករកាត់បន្ថយថ្លៃដើម ហើយបញ្ចៀសពីហានិភ័យប្រែប្រួលថ្លៃក្នុងទីផ្សារ៕



