អត្តពលិកជាតិ-អន្ដរជាតិ ៤,២២៤នាក់ បានចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរលើកទី១០ នៅមុខប្រសាទអង្គរវត្ត ខេត្តសៀមរាប

នៅ ថ្ងៃទី៣១ ខែសីហានេះ មានអត្តពលិកជាតិ-អន្ដរជាតិ ៤,២២៤នាក់ បានចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរលើកទី១០ នៅមុខប្រសាទអង្គរវត្ត ខេត្តសៀមរាប ក្នុងនោះមានអត្តពលិកជាតិ ៣,៤៦២នាក់ និងអត្តពលិកអន្ដរជាតិ ៧៦២នាក់ មកពី ៤៧ប្រទេស ខណៈដែលប្រទេសចូលរួមច្រើនជាងគេ គឺមានចិន, ជប៉ុន, បារាំង, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ។

ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ដែលពន្យាពេលរៀបចំពីថ្ងៃទី៣ ខែសីហា មកថ្ងៃទី៣១ ខែសីហានេះដែរ បានធ្វើឡើងអមជាទង់ជាតិ និងបដាសំខាន់ៗមួយចំនួន រួមមាន៖ រត់ដើម្បីសន្ដិភាព, រត់ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ, រត់ដើម្បីថែរក្សាការពារសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ និងរត់ដើម្បីមនុស្សធម៌ជួយដល់វីរកងទ័ព និងជនភៀសសឹក ជាដើម៕

You might also like