ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ពីបទជួញដូរសារធាតុញៀន
ខេត្តបាត់ដំបង៖ កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកសំពៅលូន បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៧នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
នៅ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិកូនភ្នំខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៧នាក់
១.ឈ្មោះ ហេង ជា ភេទស្រី អាយុ៤៣ឆ្នាំ
២.ឈ្មោះ ហេង ប្រុសឈុត ភេទប្រុស អាយុ ១៥ឆ្នាំ
៣.ឈ្មោះ ហេង ននោរី ភេទស្រី អាយុ២៥ឆ្នាំ
៤.ឈ្មោះ ភាព ធារ៉ា ភេទស្រី អាយុ២៥ឆ្នាំ
៥.ឈ្មោះ ហេង ចាន់ណាក់ ភេទប្រុស អាយុ១៨ឆ្នាំ
៦.ឈ្មោះ ហឹម រក្សា ភេទប្រុសអាយុ១៣ឆ្នាំ
៧.ឈ្មោះ បៀ មករា ភេទស្រី អាយុ២៥ឆ្នាំ ទាំង០៧នាក់រស់នៅស្រុកសំពៅលូន ខេត្តបាត់ដំបង។
វត្ថុតាងដកហូតមាន ,ម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន ៣កពា្ចប់ នឹង ៤៥បំពង់បឺត ទម្ងន់ស្មើរ ១៧.៩៧ ក្រាមទាំងសំបក , ជញ្ជីងថ្លឹង០១គ្រឿង .ទូរស័ព្ទដៃ០៧គ្រឿង ,កាំភ្លើងកែច្នៃ០១ដើម ,រថយន្ត០២គ្រឿង ,ម៉ូតូ០៤គ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១។
ជនសង្ស័យនឹងវត្ថុតាងត្រូវបានបព្ជូានទៅកាន់ការិយាល័យជំនាញអាវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិវិធី៕



