លោក Putin ស្ដីបន្ទោសលោកខាងលិច និងអង្គការណាតូ ចំពោះសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅចិន

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជាថ្មីទៀតបានការពារការលុកលុយទ្រង់ទ្រាយធំកាលពីដើមឆ្នាំ ២០២២ ថាជាការឆ្លើយតបទៅនឹងរដ្ឋប្រហារដែលគាំទ្រដោយលោកខាងលិច និងឥទ្ធិពលរបស់អង្គការណាតូ ជាការអះអាងដែលលោកមិនបញ្ជាក់ភស្តុតាង។
លោក Putin បានស្តីបន្ទោសដោយចំហលើលោកខាងលិច និងអង្គការណាតូ ចំពោះសង្រ្គាមដែលកំពុងអូសបន្លាយប្រឆាំងនឹងអ៊ុយក្រែន ក្នុងអំឡុងសុន្ទរកថារបស់លោកនៅឯកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ ក្នុងទីក្រុង ធានជីន ប្រទេសចិន កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ។
មេដឹកនាំរុស្ស៊ី បាននិយាយនៅមុនកិច្ចពិភាក្សាទ្វេភាគីជាមួយលោក Xi ជាទីដែលលោកមានបំណងធ្វើបច្ចុប្បន្នភាពដល់លោកប្រធានាធិបតីចិនស្តីពីការពិភាក្សារុស្ស៊ី-អាមេរិក ពីសង្រ្គាមដែលកំពុងបន្តធ្វើឡើងនៅរដ្ឋ អាឡាស្កាកាលពីខែមុន ជាមួយលោកប្រធានាធិបតី Donald Trump ។
លោក Putin បានការពារការលុកលុយពេញបន្ទុករបស់លោកនៅអ៊ុយក្រែនកាលពីដើមឆ្នាំ ២០២២ ដោយប្រាប់ក្រុមមេដឹកនាំកំពុងជួបជុំនោះ ថាសង្រ្គាមនេះគឺកើតឡើងដោយសាររដ្ឋប្រហារនៅអ៊ុយក្រែនដែលត្រូវបានគាំទ្រនិងបង្កហេតុដោយលោកខាងលិច ដែលសំដៅដល់ការតវ៉ាដ៏បង្ហូរឈាម នៅទីលានចតុរង្គឯករាជ្យអឺរ៉ុប នៅទីក្រុង Kyiv ដែលបានបញ្ចប់ដោយការទម្លាក់ប្រធានាធិបតី ជាសម្ព័ន្ធមិត្តវិមានរបស់ក្រឹមឡាំងលោក Viktor Yanukovych ក្នុងឆ្នាំ២០១៤ ។
មេដឹកនាំរុស្ស៊ីរូបនេះ បានបន្ថែមថា ហេតុផលទីពីរសម្រាប់វិបត្តិនេះ គឺការព្យាយាមឥតឈប់ឈររបស់បស្ចិមលោកដើម្បីអូសអ៊ុយក្រែនចូលទៅក្នុងអង្គការណាតូ៕

You might also like