នាយករដ្ឋមន្ត្រីស្តីទីថៃ សម្លឹងរកការរំលាយសភា ស្របពេលមានសម្ពាធពីបក្សប្រជាជនថៃ ជុំវិញការចរចាបង្កើតរដ្ឋាភិបាលថ្មី

នាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham អាចនឹងរំលាយសភាស្របពេលមានសម្ពាធរបស់គណបក្សប្រជាជនថៃ ទន្ទឹមនឹងគណបក្សនានាចរចាបង្កើតរដ្ឋាភិបាលថ្មីមុនការបោះឆ្នោតដែលអាចធ្វើទៅបាន។
យោងតាមសារព័ត៌មាន Nation Thailand គណបក្សប្រជាជនថៃបាននិយាយថា ខ្លួននៅតែមិនជឿជាក់លើគណបក្ស Pheu Thai ហើយអ្នកនាំពាក្យគណបក្សប្រជាជនថៃ លើកឡើងថាបក្ស Pheu Thai មិនចាំបាច់រង់ចាំការសម្រេចចិត្តរបស់គណបក្សខ្លួនទេ លើការសម្រេចជ្រើសរើសរវាងបក្ស Pheu Thai និងគណបក្ស ភូមិចៃថៃ ហើយ អាចនឹងមានការរំលាយសភាក្នុងពេលឆាប់ៗ។
នៅក្នុងភាពទំនេរនៃតំណែងមេដឹកនាំខាងនយោបាយ បន្ទាប់ពីការបាត់បង់តំណែងរបស់លោកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រី និងការរំលាយគណៈរដ្ឋមន្ត្រីភ្លាមៗ ឧបនាយករដ្ឋមន្ត្រី Phumtham Wechayachai ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីស្តីទី។ គណៈរដ្ឋមន្ត្រីចាំផ្ទះរក្សាអំណាចរដ្ឋបាលពេញលេញសម្រាប់បញ្ហាបន្ទាន់ ប៉ុន្តែត្រូវបានគេរំពឹងថានឹងពន្យារពេលការសម្រេចចិត្តគោលនយោបាយដែលអាចកំណត់ច្បាប់សម្រាប់រដ្ឋាភិបាលនាពេលអនាគតដែលអាចមានផលវិបាកសម្រាប់រដ្ឋាភិបាលបន្ទាប់។
ស្របពេលមានរបត់នយោបាយច្របូកច្របល់ បញ្ហានៃការរំលាយសភាបានក្លាយជាចំណុចសំខាន់មួយ ជាពិសេសចំពោះកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលរវាងគណបក្ស ភូមិចៃថៃ (Bhumjaithai) និងគណបក្សប្រជាជនថៃ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី៕

You might also like