គេចខ្លួនបាន១០ឆ្នាំ ចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ចំណុចមុខផ្លូវជាតិលេខ១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ

ប្រតិបត្តការចាប់ខ្លួននេះធ្វើឡើងកាលពីវេលា រសៀលថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២៥ ចំណុចមុខផ្លូវជាតិលេខ១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានបញ្ជាក់ថា គេចខ្លួនបាន១០ឆ្នាំ ត្រូវនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួន (លេខ ៦៨១ ត.ព្រ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥) ចេញដោយលោក វ៉េង ហ៊ត់ ចៅក្រម ជំនុំជំម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រ្តឹតនៅផ្ទះជួល ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០១៥ ៕

You might also like