កំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចភ្នំ១៥០០បាក់ដីគ្របលើផ្លូវ ដោយសារភ្លៀងជាប់ៗគ្នាខ្លាំងពេក

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឲ្យដឹងថា ដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ បណ្តាលឲ្យទឹកហូរបុកច្រោះដាច់តួផ្លូវ កំណាត់ផ្លូវជាតិលេខ៥៥ នៅPK 152+850- PK 152+900 ប្រវែង៥០ម៉ែត្រ ទទឹងជាង១ម៉ែត្រ (នៅសល់ជាង១ម៉ែត្រទៀតដល់ចិញ្ចើមផ្លូវ) និងហូរបាក់ដីគ្របលើលូតាមបណ្តោយផ្លូវថ្នល់ នៅត្រង់ចំណុចផ្លូវអន្ទង់អាំង ភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
យ៉ាងណាក៏ដោយអ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ក្រុមការងារនាយកដ្ឋានជួសជុល ថែទាំផ្លូវថ្នល់ នៃអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងកាយរើ ដុំថ្ម ធ្លាក់ បិទប្រពន្ធបណ្តាញលូបណ្តោយថ្នល់ ដាក់ផ្លាកសញ្ញាផ្តល់ព័ត៌មានដល់អ្នកបើកបរឲ្យមានការប្រុងប្រយ័ត្ន៕

You might also like