ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យជាក់ស្តែងគម្រោងធ្វើទំនើបកម្មប្រព័ន្ធធារាស្ត្រ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់

នាថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារ ទីប្រឹក្សាជាតិ អន្តរជាតិ មន្ទីរធនធានទឹក និងឧតុនិយមតាមបណ្តាខេត្តគោលដៅ ព្រមទាំងប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោក James Stock ចុះត្រួតពិនិត្យស្ថានភាពទីតាំងអនុវត្តគម្រោងធ្វើទំនើបកម្មវិស័យធនធានទឹក ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ការចុះពិនិត្យគឺដើម្បីជំរុញសកម្មភាពនៃការអនុវត្តគម្រោងប្រព័ន្ធធារាសាស្ត្រនិងការគ្រប់គ្រងវិស័យធនធានទឹកបែបទំនើបកម្ម និងគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់បន្ថែមថា ប្រតិភូក្រុមបេសកកម្មចង់ឃើញស្ថានភាពជាក់ស្តែងនៅទីតាំងដែលនឹងចាប់ផ្តើមអនុវត្តការងារ ជាពិសេសដើម្បីរៀបចំឱ្យបានត្រឹមត្រូវ សមស្របនឹងស្ថានភាពនៅក្នុងតំបន់៕

You might also like