ថៃ កើតអគ្គិភ័យទៀតហើយ លើកនេះសាហាវខ្លាំង មនុស្សស្លាប់តម្រៀបគ្នា
ប្រទេសថៃកើតមានគ្រោះអគ្គិភ័យទៀតហើយ ប៉ុន្តែលើកនេះសាហាវជាងរាល់ដង ដោយផ្តាច់ជីវិតមនុស្សដល់ទៅ៧នាក់ឯណោះ។
តាមការផ្សាយរបស់ Amarin TV, អគ្គិភ័យបានឆាបឆេះផ្ទះកម្ពស់២ជាន់ នាវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃទី២ខែតុលាឆ្នាំ២០២៥ ក្នុងឃុំ Tha Pradu, ស្រុក Mueang ខេត្ត Rayong។
ដោយសារតែភ្លើងឆាបឆេះសាហាវខ្លាំង វាបានរាលដាលឆេះផ្ទះ៣ខ្នងទៀត ស្របពេលមនុស្សកំពុងដេកលង់លក់។ យ៉ាងណា មូលហេតុបង្កជាអគ្គិភ័យ មិនទាន់ត្រូវបានគេដឹងទេ។
ក្នុងចំណោមអ្នកស្លាប់ គឺមានមនុស្សធំ៤នាក់និងកុមារ៣នាក់ ខណៈមនុស្ស៣នាក់ទៀតរងរបួស ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា មនុស្ស៧នាក់ ក្នុងនោះមានក្មេងអាយុក្រោម៣ ឆ្នាំ៣ នាក់ ត្រូវបានអាជ្ញាធរថៃ បញ្ជាក់ថា បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍ អគ្គីភ័យឆាបឆេះផ្ទះ០៣ ខ្នង ក្នុងខេត្តរ៉ាយ៉ង ប្រទេសថៃ ។ ជនរងគ្រោះទាំង៧ នាក់ត្រូវបានគេរកឃើញ នៅជាន់ទី២ កន្លែងដែលពួកគេកំពុងដេក និងមានប្រជាពលរដ្ឋចំនួន៣ នាក់ផ្សេងទៀត ត្រូវបានបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យរ៉ាយ៉ុង ដោយសារបញ្ហារផ្សែងភ្លើង។
សាក្សីម្នាក់ បានរាយការណ៍ថា ខ្លួនបានឮសំឡេងស្រែក អោយជួយ កាលពីម៉ោង២ និង០៧ នាទីព្រឹក មុនពេលឃើញអណ្តាតភ្លើងឆាបឆេះ អគារសំណង់នេះ ដោយមានអ្នកជិតខាង បានព្យាយាមជួយពន្លត់ភ្លើង មុនពេលក្រុមសង្គ្រោះបន្ទាន់ ៕