ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រតិភូតំណាងក្រុមហ៊ុនចិន Beifang Investigation Design and Research Co., Ltd

នារសៀលថ្ងៃពុធ ៩កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្នុងនាមតំណាងខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូតំណាងក្រុមហ៊ុនចិន Beifang Investigation Design and Research Co., Ltd (BIDR) នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
សូមជម្រាបថា កិច្ចជំនួបនាពេលនេះមានវត្តមានចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស នាយកដ្ឋានជំនាញពាក់ព័ន្ធ ព្រមទាំងមន្រ្តីបច្ចេកទេសក្រសួង ដោយផ្ដោតការពិភាក្សាលើការងារសិក្សាបំពេញបន្ថែមពាក់ព័ន្ធនឹងធនធានទឹកសម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ៕

You might also like