ពិធីចុះហត្ថលេខាលើ កិច្ចសន្យាបោសសម្អាតមីន ដែលគាំទ្រពី «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥
“ពិធីចុះហត្ថលេខាលើកិច្ចសន្យាបោសសម្អាតមីន ដែលគាំទ្រពី «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ប្រព្រឹត្តិទៅរវាងអាជ្ញាធរមីន ជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅថ្ងៃនេះ នឹងជួយដល់ការបោសសម្អាតផ្ទៃដីមានមីនចំនួន ៤១ ៧៩៦ ២៦៣ម៉ែត្រការ៉េ ស្មើនឹង ៤៥៣ចម្ការមីន នៅក្នុងខេត្តចំនួន ០៦ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះវិហារ និងខេត្តពោធិ៍សាត់ ដោយប្រើប្រាស់ថវិកាសរុបចំនួន ៥លានដុល្លារសហអាម៉េរិក”។
—ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា
“The signing ceremony of the mine clearance contract, supported by the Cambodia Mine-Free Fund 2025, was held between the Mine Authority, the Royal Cambodian Army, the National Center for Peacekeeping Operations, Mine Clearance and Remnants of War, and the Cambodian Mine Action Center. Under this contract, 41,796,263 square meters of mine-contaminated land—equivalent to 453 minefields—across six provinces (Banteay Meanchey, Oddar Meanchey, Siem Reap, Battambang, Preah Vihear, and Pursat) will be cleared, with a total budget of 5 million US dollars.”
—H.E. Senior Minister Ly Thuch, First Deputy Chairman of the Cambodian Mine Action Authority