ស្លាប់ម្នាក់ នឹងរងរបួសធ្ងន់ ០៥នាក់ ករណីចរាចរណ៍រថយន្តសង្គ្រោះបន្ទាន់ បុកពីក្រោយរថយន្តធន់ធំ…
កំពង់ស្ពឺ៖ យប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅចំណុចPK 70+400 ស្ថិតនៅភូមិពាមទង់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដគ្រឿង ម៉ាក HYUNDAI STAREX ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ12 2-1479 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនក្រោយកេីតហេតុ) ក្នុងរថយន្ដមានអ្នករួមដំណើរចំនួន៦នាក់ ÷
១-ឈ្មោះ អេល ឌុលការីម ភេទប្រុស អាយុ៣៣ឆ្នាំ (ស្លាប់ក្រោយបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ)
២-ឈ្មោះ អេល ហ្សឹកគ្រីយ៉ើ ភេទប្រុស អាយុ៣៧ឆ្នាំ របួស
៣-ឈ្មោះ ម៉ាត់ ណាស់ ភេទស្រី អាយុ៤៥ឆ្នាំ របួស
៤-ឈ្មោះ ហ៊ីម ឡាហ្សឹម ភេទស្រី អាយុ៣៤ឆ្នាំ របួស
៥-ឈ្មោះ ហ៊ីម ឌីណា ភេទស្រី អាយុ៣៥ឆ្នាំ
៦-ឈ្មោះ ម៉ាត់ សាន់ ភេទប្រុស អាយុ៦៦ឆ្នាំ អ្នករួមដំណេីរមានអាសយដ្ឋានរស់នៅភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
-តាមការបញ្ជាក់ពីមន្រ្ដីចរាចរណ៍ អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ថា : រថយន្ដ ម៉ាក HYUNDAI STAREXបើកបរក្នុងទិសដៅខាងលិចទៅខាងកើត (ព្រះសីហនុ-ភ្នំពេញ)លុះមកដល់ចំណុចខាងលេី បានបុកពីក្រោយរថយន្ត១គ្រឿងពេញទំហឹងក្នុងទិសដៅស្របគ្នា លេីផ្លូវល្បឿនលឿន ម៉ាកHYUNDAI ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3D-8384 សណ្ដោងសឺមីរ៉ុម៉កពាក់ផ្លាកលេខ ភ្នំពេញ 4A-2050 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(បានចុះរត់គេចខ្លួន) ។
ហេតុការណ៍គ្រោះថ្នាក់ខាងលេីបណ្ដាលឲ្យរថយន្ដ ម៉ាក HYUNDAI STAREX ខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ ក៏ព្រោះតែរថយន្ដខាងមុខមិនមានសញ្ញាភ្លេីងបំភ្លឺអ្វីដែលអាចជាកត្ដាបញ្រ្ចៀសគ្រោះថ្នាក់បាន មេឃងងឹតលាយឡំភ្លៀងធ្លាក់ធ្វេីអោយការបេីកបរមានការលំបាកក្នុការងគ្រប់គ្រងស្ថានការណ៍បាន ។
-សមត្ថកិច្ចនគរបាលបានជួយអន្ដរាគមន៍សង្រ្គោះអ្នករបួសទាំងអស់បានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ចំពោះរថយន្តទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការដំណោះស្រាយតាមនីតិវិធី ច្បាប់ ៕